លោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ដែលបានថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់រង្វង់មូលដែលស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៣នេះថា ការយកនិមិត្តសញ្ញាសម្គាល់ខេត្តពោធិ៍សាត់ គឺបានធ្វើការពិភាក្សាជជែកគ្នាអស់រយៈពេលជិតពីរឆ្នាំមកហើយ ដោយបានលើកយកសក្តានុពលធនធានធម្មជាតិដែលខេត្តមាន ដូចជាក្រូចពោធិ៍សាត់ ដើមក្រវាញ រូបសំណាកឧកញ្ញាឃ្លាំងមឿង។ល។ ប៉ុន្តែទីបំផុតខេត្តក៏បានសម្រេចយករូបផ្តិលចម្លាក់ថ្មកែវនេះពីព្រោះខេត្តពោធិ៍សាត់សម្បូរទៅដោយថ្មកែវ និងមានចម្លាក់ជាច្រើនដែលឆ្លាក់ចេញពីថ្មកែវហើយភ្ញៀវទេសចរណ៍ចូលចិត្តទិញ។
លោកអភិបាលខេត្តបានបន្តថា ការឆ្លាក់ផ្តិលពីថ្មកែវនេះគឺផ្តិលសម្រាប់ដាក់ទឹកយ៉ាងត្រជាក់គឺបង្ហាញថា គឺខេត្តពោធិ៍សាត់សម្បូរទៅដោយព្រៃភ្នំសម្បូរទឹក។ ទឹកនៅតំបន់ភ្នំគឺបានទាញយកផលទៅផលិតជាវារីអគ្គិសនី ហេតុនេះទើបមានឈ្មោះថា ខេត្តពោធិ៍សាត់គឺជាធុងអាគុយដ៏ធំ។ ចំពោះនៅតំបន់វាលទំនាបគឺធ្វើប្រព័ន្ធធារាសាស្ត្រ ជាច្រើនកន្លែងដែលអាចទាញទឹកស្រោចស្រពស្រូវរដូវប្រាំងបានជាងពីរម៉ឺនហិចតា។
រង្វង់មូលនេះវាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការបើកបរលឿនលើសកំណត់ករបញ្ចៀសកកស្ទះចរាចរកាត់បន្ថយគ្រោះថ្នាក់ចរាចរក៏ដូចជាការកែលម្អសោភ័ណភាពទីប្រជុំជានក្រុងនិងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ រង្វង់មូលនេះមានអង្កត់ផ្ចិត២០ម៉ែត្រដាក់រូបសំណាក់ ផ្តិលដម្កល់លើជើងពានកម្ពស់១២ម៉ែត្រនៅចំកណ្តាល។
សាងសង់រួច
រូបស្វ៊ែរ