អត្ថបទ​ថ្មី​ៗ

Showing posts with label PlaceToVisit. Show all posts
Showing posts with label PlaceToVisit. Show all posts

វត្ត​កំពង់​ក្រសាំង

Written on Saturday, April 5, 2014 | 1:47 AM

រូប​មួយ​សន្លឹក​ពី​វាល​វែង

ទាយ​ទៅមើល​ថា​ជា​កន្លែង​ណា?

ផ្តិល​តំណាង​ខេត្តពោធិ៍សាត់

​ខេត្តពោធិ៍សាត់​​បា​ន​សម្រេច​យក​រូបសំណាក់​ផ្តិល​ដែល​ឆ្លាក់​ជា​ក្បូរក្បាច់​យ៉ាង​ល្អ​ប្រណីត ​ធ្វើ​អំពី​ថ្មកែវ​ដែល​ទ្រ​ដោយ​ជើងពាន​ យកមក​ធ្វើ​ជា​និមិត្តរូប​នៃ​ខេត្ត​នេះ។ ផ្តិល​នេះ​​ត្រូវ​គេ​យកទៅ​ដាក់​នៅ​រង្វង់​មូល​កណ្តាល​ថ្នល់ជាតិ​លេខ​៥​ខាងកើត​ទី​ប្រជុំជន​ក្រុង​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ​។
​
​លោក ខូ​យ សុខា អភិបាលខេត្ត​ពោធិ៍សាត់​ដែល​បាន​ថ្លែង​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​រង្វង់​មូល​ដែល​ស្ថិតនៅ​ភូមិ​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ​២០១៣​​នេះថា ការយក​និមិត្តសញ្ញា​សម្គាល់​ខេត្តពោធិ៍សាត់​ គឺ​​​បាន​ធ្វើ​ការពិភាក្សា​ជជែក​គ្នា​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ ដោយ​បាន​លើកយក​ស​ក្តា​នុព​លធនធានធម្មជាតិ​ដែល​ខេត្ត​មាន​ ដូចជា​ក្រូច​ពោធិ៍សាត់ ដើម​ក្រវាញ រូបសំណាក​ឧកញ្ញា​ឃ្លាំង​មឿង​។​ល​។ ប៉ុន្តែ​ទីបំផុត​ខេត្ត​ក៏បាន​សម្រេច​យក​រូប​ផ្តិល​ចម្លាក់​ថ្ម​កែវ​នេះ​ពីព្រោះ​ខេត្តពោធិ៍សាត់​សម្បូរ​ទៅ​ដោយ​ថ្មកែវ និង​មាន​ចម្លាក់​ជាច្រើន​ដែល​ឆ្លាក់​ចេញពី​ថ្មកែវ​ហើយ​ភ្ញៀវ​ទេសចរណ៍​ចូលចិត្ត​ទិញ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ការ​ឆ្លាក់​ផ្តិល​ពី​ថ្មកែវ​នេះ​គឺ​ផ្តិល​សម្រាប់​ដាក់​ទឹក​យ៉ាង​ត្រជាក់​គឺ​បង្ហាញ​ថា គឺ​ខេត្ត​ពោធិ៍សាត់​សម្បូរ​ទៅដោយ​ព្រៃ​ភ្នំ​សម្បូរ​ទឹក​។​​ ​ទឹក​នៅ​តំបន់​ភ្នំ​គឺ​បាន​ទាញយក​ផល​ទៅ​ផលិត​ជា​វា​រី​អគ្គិសនី ហេតុនេះ​ទើប​មានឈ្មោះ​ថា ខេត្តពោធិ៍សាត់​គឺជា​ធុងអាគុយ​ដ៏​ធំ​។ ចំពោះ​នៅ​តំបន់​វាលទំនាប​គឺ​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ ជាច្រើន​កន្លែង​ដែល​អាច​ទាញ​ទឹក​ស្រោចស្រព​ស្រូវ​រដូវប្រាំង​បាន​ជាង​ពីរ​ម៉ឺន​ហិច​តា​។​

​រង្វង់​មូល​នេះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការទប់ស្កាត់​ការបើកបរ​លឿន​លើស​កំណត់​ករបញ្ចៀសក​ក​ស្ទះ​ចរាចរ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ក៏ដូចជា​ការកែលម្អ​សោភ័ណភាព​ទីប្រជុំ​ជាន​ក្រុង​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផងដែរ​។ រង្វ​ង់​មូលនេះមាន​អង្កត់ផ្ចិត​២០​ម៉ែត្រ​ដាក់​រូបសំណាក់ ផ្តិល​ដម្កល់​លើ​ជើងពាន​កម្ពស់​១២​ម៉ែត្រ​នៅ​ចំ​កណ្តាល​។




សាងសង់​រួច


រូប​ស្វ៊ែរ

កោះ​ថាស - Koh Thas

Written on Friday, April 4, 2014 | 11:21 PM


កោះ​ថាស គឺជា​កន្លែង​កម្សាន្ត​​ថ្មី​មួយទៀត​ ក្នុងចំណោមកន្លែង​កម្សាន្ត​និង​រមណីយដ្ឋាន​ធម្មជាតិ​នានា ក្នុង​ខេត្ដ​ពោធិ៍សាត់​។ កោះ​នេះ​​ទើប​បង្កើត​ថ្មីកាលពី​ខែធ្នូ​ ឆ្នាំ២០០៨ ដែលមាន​ទីតាំងនៅ​ខាងត្បូង​ទំនប់ទឹកដំណាក់​អំពិល​ ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ​តែប៉ុណ្ណោះ។​ កោះ​នេះ​ស្ថិតក្នុងភូមិ​អូរ​លំចង់ ឃុំ​បា​ក់ច​ញ្ចៀ​ន ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ដ​ពោធិ៍សាត់ ហើយ​មាន​ចម្ងាយ​ប្រហែល ១៥ គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ៥ ។
លោកអ្នក​អាចធ្វើ​ដំណើរ​ចូល​តាម​ខ្លោងទ្វារ​បូជនីយស្ថាន ឧកញ៉ា​ឃ្លាំងមឿង​ ដែល​ជា​ផ្លូវដី​គ្រួ​សក្រហម​ដោយមាន​ស្លាក​សញ្ញា​បង្ហាញ​​ដើម្បី​ជួយ​នាំ​ផ្លួវដល់​លោកអ្នក​ជាប់​រហូត។ សព្វថ្ងៃនេះ កោះ​ថាស កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង​ពិសេស​នៅក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​តែម្ដង។ នៅពេល​ធ្វើដំណើរ​ទៅដល់ លោក​អ្នកនឹង​បានឃើញ​កោះ​ថាស​មាន​រាង​មូល​ដូច​ថាស​មានទឹក​ព័ទ្ធជុំវិញ ហើយ​មួយ​ចំហៀង​ផ្នែក​ខាងកើត​ភ្ជាប់​ទៅនឹង​ស្ទឹង​ពោធិ៍សាត់ ។ កន្លង មក​ពុំមាន​គេ​ចាប់អារម្មណ៍​ទេ ដោយសារ​នៅ​ជុំវិញ​កោះ​ពុំមាន​ទឹក គឺ​គ្រាន់តែ​ជា​បឹង​ ដក់​ទឹក​ដុះ​ស្មៅ និង​ជា​កន្លែង​ធ្វើស្រែ​ប្រាំង​ ដាំ​បន្លែបង្ការ​របស់​ប្រជាព​រដ្ឋ​នៅ​ទីនោះ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ​ គឺ​ចាប់តាំងពី​មាន​ទំនប់ទឹក​ដំណាក់​អំពិលមក ទឹក​ត្រូវ​បាន​​ហូរ​នាំ​ឡើងទៅកាន់​កណ្ដាល​កោះ ធ្វើឱ្យ​កោះមាន​សម្រស់​ស្រស់ត្រកាល ក្លាយជា​កន្លែង​កម្សាន្ត​​គួរ​ជាទី​គយគន់។
កោះ​ថាសមាន​ផ្ទៃដីប្រមាណ ១០ហិកតាបួន​ជ្រុង ដែល​ត្រូវ​​បានចាប់ផ្ដើម​កសាង​នៅខែធ្នូ​ ឆ្នាំ២០០៨។ រហូតមកដល់ពេលនេះ​កសាង​ផ្លូវ​ក្រាល​គ្រួស​​ក្រហម​ប្រវែង ៧០០០ម៉ែត្រ កញ្ចុះ​ចំនួន ៥១ ខ្សែកាប​ចំនួន​ពីរ​ សម្រាប់​ភ្ញៀវ​ជិះ​សម្រូត​ឆ្លងស្ទឹង​ទៅវិញទៅមក ស្ពាន​យោល​ប្រវែង ១៦០ម៉ែត្រ និង​មាន​ផ្ទៃ​ទឹកធំ​ទូលាយ​ព័ទ្ធជុំវិញ​ សម្រាប់​ភ្ញៀវទេសចរ​ជិះទូកនិង​ជិះ​ទា​លេង​កម្សាន្ត។ នៅលើ​ផ្ទៃ​កោះ​ទាំងមូល​មាន​ម្លប់​​ឫស្សី ដើម​ស្វាយ និង​បានរៀបចំ​ជា​កន្លែង​លក់ ដូរ ធុងសម្រាម កន្លែង​ក្រាលកន្ទេល កៅអី​បង្អែក​ធ្វើ​អំពី​ដើម​ឫស្សី និង​មាន​បង្គន់​អនាម័យ​ចំនួន៨បន្ទប់ថែម​ទៀត​ផង។​ កុំ​ភ្លេច​នាំ​ក្រុម​គ្រួសារ​មក​សម្រាក​លេង​កម្សាន្ត​នា​ថ្ងៃ​វិស្សមកាល​ទាំង​អស់​គ្នា។





អំពី ​កោះ​សំពៅ​មាស

Written on Wednesday, October 30, 2013 | 5:26 PM


​

កោះ​សំពៅ​មាស ជា​ដី​មួយ​ដុំ​ដុះ​កណ្ដាលស្ទឹងពោធិ៍សាត់ មាន​ទទឹង ៥០ ម៉ែត្រ បណ្ដោយ​ជាង ២០០ ម៉ែត្រ មាន​សណ្ឋាន​ដូចជា​សំពៅ កំពុង​បណ្តែត​ខ្លួន​នៅលើ​ផ្ទៃ​មហាសាគរ​។​ ​កោះ​នេះ​ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់ធ្វើការកែខៃ​ច្នៃប្រឌិត​ចាក់​បេតុង​ជុំវិញ​កោះ ហើយ​នៅ​ផ្នែក​ខាងលើ​កោះ​បានធ្វើ​សួនច្បារ​ដាំ​ដើមឈើ ​ធ្វើជា​រោង​វេទិកា ដាក់​ដងក្ដោង ដងទង់​ជាតិ ហើយ​រចនា​ផ្នែក​ជុំវិញ​លាបថ្នាំ​ចម្រុះ​ពណ៌​ និង​ដាំ​បង្គោល​ភ្លើង​យ៉ាងច្រើន ដែល​មើលទៅ​ដូចជា​សំពៅ​ដ៏​ថ្មីសន្លាង​ កំពុងបើក​កណ្ដាលស្ទឹង​បញ្ច្រាស​ទឹក​ហូរ​ មក​ជាប់​នៅមុខ​សាលាខេត្ត ក្នុង​ទីប្រជុំជន​យ៉ាង​ដូច្នេះ​ដែរ។​


​ការធ្វើ​កោះ​សំពៅ​មាស ដោយ​រចនា​ដូច​សំពៅ​បេះបិទ​នោះ បានចាប់ផ្ដើម​ធ្វើឡើង​ទន្ទឹមគ្នា​ជាមួយនឹង​ស្ពាន​ថ្មី​មួយ​ដែល​ឆ្លង​ពី​ថ្នល់​ខាងលិច​ទៅខាង​កើត កាលពីដើមឆ្នាំ​២០០៨ ដែល​ស្ពាន​នោះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​ដី​កោះ​ដែល​ធ្វើ​ឲ្យ​ដូច​សំពៅ​នោះ បាន​ស្ថាបនា​រួចរាល់​ហើយ ហើយ​ត្រូវដាក់​សម្ពោធ​​ជា​ផ្លូវការកាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០០៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ពិធី​ដ៏​អធិកអធម​នេះ បានធ្វើ​បុណ្យ​ដល់​ទៅ ៣ថ្ងៃ ៣យប់ ចាប់ពី​ល្ងាច​ថ្ងៃទី​៩ មករា ដល់​ថ្ងៃទី​១២ មករា ២០០៩ ទើប​ចប់។ ក្នុង​រយៈពេល ៣ថ្ងៃ ៣យប់​នេះ មាន​ក្រុម​កំប្លែង ក្រុម​អ្នកចម្រៀង​មកពី​ភ្នំពេញ​លេង​កំដរ នឹងមាន​បាញ់​កាំជ្រួច​ទាំងបី​យប់។​

​សមិទ្ធផល​ថ្មី​មួយទៀត ដែល​ខេត្តពោធិ៍សាត់​ទទួលបាន​ហើយ​បានធ្វើ​ឲ្យ​ទី​រួម​ខេត្ត​កាន់តែ​ស្រស់​បំពង អាចដាក់​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​ជា​រៀងរាល់ថ្ងៃ​គ្រប់ពេលវេលា​មិន​ថ្ងៃ ឬ យប់​ឡើយ​។ ទន្ទឹមនឹង​សមិទ្ធផល​គួរ​ជាទី​មោទនៈ​នេះ អាជ្ញាធរខេត្ត​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ខេត្ត​តាំងពី​កន្លងមក​រហូត​ទៅមុខ​ទៀត ជាពិសេស​អភិវឌ្ឍន៍​ស្ពាន​ថ្នល់​ លូទឹកស្អុយ ក៏ដូចជា​ការអភិវឌ្ឍ​នៅ​កន្លែង​ទេសចរណ៍ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចូលមក​កាន់​ខេត្តពោធិ៍សាត់​ឲ្យ​បាន​ច្រើន ព្រោះ​តាមរយៈ​វិស័យ​ទេសចរណ៍​នេះ មាន​ប្រភព​ចំណូល​សំខាន់​ណាស់ ដែលជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ។​

​ទាន់​ទិន​នឹង​កោះ​សំពៅ​មាស​នេះ មិនមាន​ឯកសារ​ណា​ច្បាស់លាស់​ដើម្បី​បញ្ជាក់​ពី​ប្រវត្តិ​ទាក់ទង​នឹង​កោះ​នេះ​ទេ គ្រាន់តែ​ឮ​គេ​ដំណាល​តៗ​គ្នា​តាមរយៈ​រឿងព្រេង​ពី​មនុស្ស​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ តាម​ចាស់ៗ​និយាយថា មាន​សំពៅ​មួយ​ដែល​មកពី​ស្រុក​ចិន បាន​ចូលមក​ដឹកទំនិញ​នៅ​ម្ដុំ​ផ្សារ​ក្រោម​ខេត្តពោធិ៍សាត់​នេះ តែ​បាន​លិច​ហើយដោយ​មិនអាច​ស្រង់​វិញ​បាន ​ទឹក​ដែល​ហូរ​បាន​នាំ​ល្បាប់​ដី​មកព័ទ្ធ​ជុំជិត​ទីនោះ ហើយក៏​បានក្លាយ​ទៅជា​កោះ។ រឿងនេះ​មិនដឹង​កើតឡើង​កាលពី​ប៉ុន្មាន​រយ​ឆ្នាំ​មកហើយ​នោះទេ តែ​អ្នកខ្លះ​បាន​តំណាល​ថា កោះ​សំពៅ​មាស​នោះ គឺជា​កន្លែង​ដែល​នាង​ពេញ​ជា​បាវបម្រើ​អ្នក​ម្នាង ខាន់ ខៀវ បាន​ទៅ​លោត​ទឹកស​មា្ល​ប់​ខ្លួន​តាម​ចៅហ្វាយ​របស់គេ ដែល​​ឧកញ៉ា​មឿង និង​​កូន​ពីរ​នាក់​ទៀត បាន​លោត​ចូលទៅក្នុង​រណ្ដៅ​មួយ ដើម្បី​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​ប្រយុទ្ធ​ជាមួយ​សត្រូវ​សៀម ដែល​កាលណោះ​មាន​ស្ដេច​អង្គ ចន្ទ រាជា ប្រយុទ្ធ​ជាមួយនឹង​សៀម ។​
​រឿងព្រេង​នោះ បាន​តំណាល​ទៀតថា នាង​ពេញ​ពេល​លោតទឹក​នោះ បាន​បួងសួង​ថា “ ខ្ញុំ​សូម​ឲ្យ​បាន​ទៅ​ជួបនឹង​ចៅហ្វាយ​ខ្ញុំ ហើយ​បាន​ឲ្យ​កើតជា​បិសាច​នៅ​ស្រុក​នេះ ” ។ ពេល​បួងសួង ហើយ​នាង​ពេញ​ក៏​ទៅ​លោតទឹក​ស្ទឹង​ពោធិ៍សាត់​ជិត​ផ្សារ​ក្រោម​នោះ ហើយ​បាន​កើតជា​បិសាច​ ដែល​កើត​បាន​ទៅជា​ដំបូក​។​

​ចំណេរ​ចេ​កាល​ក្រោយមក​ មាន​ប្រផ្នូល​នៃ​ដំបូក​នាង​ពេញ កន្លែង​ដែល​នាង​ពេញ​លោតទឹក​ស្ទឹង​សម្លាប់ខ្លួន​នោះ ទំនាយ​ទាយ​ថា បើ​ច្រាំង​ស្ទឹង​ដុះ​លូតលាស់​ល្អ ទំនាយ​ថា ចៅហ្វាយស្រុក​ក្សេមក្សាន្ត។ បើ​ច្រាំង​បាក់​រេច​រិល​ ទំនាយទាយ​ថា ចៅហ្វាយស្រុក​នេះ​មានទុក្ខ​ក្នុងផ្ទះ ឬ​មានទុក្ខ​ពី​រាជការ ។ បើ​ច្រាំង​ស្ទឹង​នេះ​បាក់ ​ទំនាយ​ទាយ​ថា ចៅហ្វាយស្រុក​នឹង​អស់បុណ្យ។​

​ជាមួយគ្នា​នោះដែរ កាលពី​ប្រមាណ​ជាង ៦០ ឆ្នាំមុន ទីកន្លែង​កោះ​សំពៅ​មាស​នេះ មាន​គេ​រើស​បាន​រូប​បដិមា​ធ្វើ​ឈើ​មួយអង្គ មានពុក​បាក់​ខ្លះ។ ​តាមរចនាបទនោះ ​គេ​យល់ថាជា​ព្រះអង្គ​ចៅសែន ហើយ​គេ​យកពុទ្ធបដិមា​នោះ​ទៅ​តម្កល់ទុក​នៅមុខ​សាលាខេត្ត​ពោធិសាត់។ បច្ចុប្បន្ន​កន្លែង​នោះ​ត្រូវបាន​អាជ្ញាធរខេត្ត​ពោធិ៍សាត់​ធ្វើជា​អាស្រម​ សម្រាប់​តម្កល់​ព្រះអង្គ​ចៅសែន ឲ្យ​គត់មត់​ផងដែរ៕​


ប្រភពពី cen.com.kh